ព្រឹកថ្ងៃសុក្រ
១០កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៣
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ
អភិបាលនៃគណៈអភិបាលខេត្តកែប, ឯកឧត្តម សំ សារីន ប្រធានក្រុម ប្រឹក្សាខេត្តកែប
និងលោក លោកស្រី អភិបាលរងខេត្តកែប និងលោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច
និង ហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
លើរបៀបវារៈ៖
១-សេចក្តីព្រាងផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក
ឆ្នាំ២០២១-២០៣០។
២-សេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ។
៣-សេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈ។
៤-ការអភិវឌ្ឍគម្រោងវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្ដាលអានុភាព ៧០មេហ្គាវ៉ាត់ នៅស្រុកមណ្ឌលសីមា និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុតអានុភាព១០០មេហ្គាវ៉ាត់នៅស្រុកថ្មបាំង ខេត្តកោះកុង ផ្គួបគ្នា។
៥-គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព
១៥០មេហ្គាវ៉ាត់ ខេត្តពោធិ៍សាត់, អានុភាព
៦០មេហ្គាវ៉ាត់ ខេត្តកំពង់ឆ្នាំង, អានុភាព
៦០មេហ្គាវ៉ាត់ ខេត្តស្វាយរៀង និង អានុភាព ៨០មេហ្គាវ៉ាត់ ខេត្តព្រៃវែង។
៦-បញ្ហាផ្សេងៗសំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី
ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ លើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង
ស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាង រាជ រដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ៕